ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពីសភាបៃតង៖ តួនាទីសំខាន់របស់រដ្ឋបាលសភា
នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធនិម្មិត ស្តីពីសភាបៃតង៖ តួនាទីរបស់រដ្ឋបាលសភា (Webinar on the Greener Parliaments: Role of Parliamentary Administrations) នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះ ប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយ សមាគមអគ្គលេខាធិការសភាពិភពលោក និងសហភាពអន្តរសភា IPU ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍របស់សភា ពិសេសរដ្ឋបាលសភា ក្នុងការផ្សព្វផ្សាយនិងជំរុញដំណើរការការរៀបចំស្ថាប័ន និងការអនុវត្តប្រកបដោយនិរន្តរភាពបរិស្ថាននៅក្នុងសភាទូទាំងពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមចែករំលែកបទពិសោធន៍របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំសភាបៃតង និងសភាអេឡិចត្រូនិកក្នុងការឆ្លើយតទៅនឹងសារៈសំខាន់នៃតួនាទីរដ្ឋបាលសភា ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនានាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន